សាកលវិទ្យាល័យវេស្ទើន មានទីតាំងក្នុងខណ្ឌទួលគោក ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៣ ហើយនៅឆ្នាំ២០០៥ សាកលវិទ្យាល័យវេស្ទឺនបានបើកសាខាថ្មីក្នុងខេត្តកំពង់ចាម។

បរិក្ខាសិក្សា

  • បណ្ណាល័យ
  • បន្ទប់កុំព្យូទ័រ
  • ការបោះពុម្ពផ្សាយ
  • បណ្ណាគារ
  • អាហារដ្ឋាន

ចក្ខុវិស័យ

សាកលវិទ្យាល័យវេស្ទើន បានកសាងអនាគតល្អប្រសើរសម្រាប់មនុស្សអោយក្លាយទៅជាអ្នកដឹកនាំដែលមានគំនិតច្នៃប្រឌិត មានមនសិការ និងការទទួលខុសត្រូវក្នុងសង្គម។

បេសកម្ម

ដោយឈរលើបាវចនា “គុណភាពជាចម្បង” សាកលវិទ្យាល័យវេស្ទើនប្តេជ្ញាផ្តល់នូវគុណភាពអប់រំ ពង្រឹងការសិក្សាស្រាវជ្រាវនិងសហគ្រិនភាព និងលើកកំពស់គុណតម្លៃមនុស្សជាតិដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

គោលដៅនៃការបណ្ដុះបណ្ដាល

ដើម្បីឆ្លើយតបទៅចក្ខុវិស័យ បេសកម្ម និងគុណតម្លៃរបស់សាកលវិទ្យាល័យវេស្ទឺន យើងមានផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពច្បាស់លាស់ ក្នុងការបណ្ដុះបណ្ដាលនិស្សិតដោយផ្ដោតទៅលើគុណភាពជាចម្បង៖

  • ធ្វើឲ្យប្រសើឡើងនូវគុណភាពបង្រៀន និងរៀន
  • បណ្ដុះបណ្ដាលសមត្ថភាពសាស្ត្រាចារ្យ និងបុគ្គលិកស្របតាមតម្រូវការទីផ្សារ និងបច្ចេកវិទ្យា។ ធានាគុណភាពបង្រៀន ដោយសាស្ត្រាចារ្យកម្រិតបណ្ឌិត និងអនុបណ្ឌិតល្បីៗដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់
  • ធ្វើឲ្យកាន់តែប្រសើរឡើងលើសេវានិស្សិតដូចជា ការប្រឹក្សាយោបល់ អាជីពការងារ អាហារូបករណ៍ សុខភាព យុវជន និងសង្គម។ មានផ្នែកសេវានិស្សិត សម្រាប់ជួយនិស្សិត ក្នុងការចុះអនុវត្តការងារ នៅតាមបណ្ដាក្រុមហ៊ុន សហគ្រាស និងស្ថាប័នរដ្ឋនានា និងមានកម្មវិធីផ្លាស់ប្ដូរការសិក្សារបស់និស្សិត ជាមួយសាកលវិទ្យាល័យដៃគូអន្តរជាតិល្បីៗ។
  • ជំរុញការសិក្សាស្រាវជ្រាវ និងការច្នៃប្រឌិតខ្ពស់។ មានន័យថា ការសិក្សាផ្ដោតទៅលើមូលដ្ឋាន នៃការស្រាវជ្រាវ និងការអនុវត្តជាក់ស្ដែង។
  • ពង្រឹងការគ្រប់គ្រងអភិបាលកិច្ច និងហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលល្អ។
  • បំពាក់នូវសម្ភារៈបរិក្ខាសិក្សាទំនើបៗ និងអគារសិក្សាស្របតាមបទដ្ឋានអប់រំជាតិ និងអន្តរជាតិ។ គ្រប់បន្ទប់បំពាក់ដោយម៉ាស៊ីនត្រជាក់ និងLCD ដើម្បីជំនួយដល់ការបង្រៀន និងរៀន។
ឈ្មោះសាលា
Western University
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 96 800 0111

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#១៤៥, ផ្លូវ៦០៨ កែងផ្លូវ៣១៣ សង្កាត់បឹងកក់២
ខណ្ឌ
ខណ្ឌទួលគោក
ទីក្រុង
ភ្នំពេញ