ចាប់តាំងពីឆ្នាំ១៩៩៣មក សភនវសបានបញ្ចូននិស្សិតទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅតាមបណ្តាប្រទេសជាច្រើនរួមមាន អូស្រា្តលី កាណាដា បារាំង ជប៉ុន កូរ៉េ នូវែលសេឡង់ អេស្បាញ ស្វីស ស៊ុយអែត ថៃ សាំងហ្គាពួរ​ សហរដ្ឋអាមេរិច និងវៀតណាម។ បច្ចុប្បន្ន សភនវស បានផ្តល់អាហាររូបករណ៍រយៈពេលពីរឆ្នាំ ក្នុងផ្នែកនីតិសាស្ត្រនៅសាកលវិទ្យាល័យ ណាហ្គោយ៉ាប្រទេសជប៉ុន និង សាកលវិទ្យាល័យ ត្រេនស៊ីសិនណលឡ និង​បីស៍នីស នៅប្រទេសកូរ៉េ។​ ជាងនេះទៅទៀត សហប្រតិបត្តិការបារាំងនៅ សភនវស អាចបញ្ចូននិស្សិតជាមធ្យម១០នាក់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ និងថ្នាក់បណ្ឌិតតាមរយៈកម្មវិធីអាហាររូបករណ៍ អេហ្វែល និង បេហ្សេអេហ្វ។

ឈ្មោះសាលា
Royal University of Law and Economics (RULE)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 (0)96 905 39 88
+855 (0)69 990 197

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
មហាវិថីព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់
ខណ្ឌ
ខណ្ឌចំការមន
ទីក្រុង
ភ្នំពេញ