សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​(សភនវស)​ ជាសាកលវិទ្យាល័យសាធារណៈឈានមុខគេក្នុងវិស័យ ច្បាប់ សេដ្ឋកិច្ច និង​គ្រប់គ្រងក្នុងប្រទេសកម្ពុជា។​ វាជាមោទនភាពមួយដែល សភនវស កំពុងបណ្តុះបណ្តាលនិស្សិតប្រមាណ​១៣០០០នាក់សំរាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជារៀងរាល់ឆ្នាំ​ ដែលមានមហាវិទ្យាល័យចំនួន៤៖ មហាវិទ្យាល័យនីតិសាស្ត្រ សេដ្ឋកិច្ចនិងគ្រប់គ្រង រដ្ឋបាលសាធារណៈ និងសេដ្ឋកិច្ចព័ត៌មានវិទ្យា។​ ទីតាំងរបស់ សភនវស ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់។

បរិក្ខាសិក្សា

*ថ្នាក់រៀនបំពាក់ដោយបរិក្ខាបង្រៀន *សាលសន្និសិទ *បណ្ណាល័យ *សាលកុំព្យូទ័រ *បន្ទប់សវនាការប្រឌិត *មជ្ឈមណ្ឌលស្រាវជ្រាវ *ទីលានកីឡា *អាហារដ្ឋានសំរាប់និស្សិត *ហាងកាហ្វេ

ចក្ខុវិស័យ

ជាសាកលវិទ្យាល័យឈានមុខនៅកម្ពុជានិងទទួលស្គាល់ជាអន្តរជាតិ ចំពោះគុណភាព អប់រំ ការស្រាវជ្រាវ​ ការបោះពុម្ពផ្សាយ និងនវានុវត្តន៍។

បេសកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ស.ភ.ន.វ.ស បានកំណត់នូវសេចក្តីថ្លែងការណ៍ បេសកកម្មដូចខាងក្រោម៖ *ផ្តល់អោយនិស្សិតនូវចំណេះដឹង ជំនាញ សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការទទួលខុសត្រូវសង្គម ដើម្បីឆ្លើយតមនឹងតម្រូវការទីផ្សារការងារ និងសង្គមជាតិ *លើកកម្ពស់សកម្មភាពស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងនវានុវត្តន៍ *បង្កើនសហប្រតិបត្តិការជាតិ និងអន្តរជាតិ *លើកកម្ពស់ការសិក្សាពេញមួយជីវិត និងការយល់ដឹងអន្តរវប្បធម៌

គោលដៅ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រមានគោលដៅសំខាន់និងគោលដៅរងប្រាំមួយដើម្បីសម្រេចបាននូវបេសកកម្ម។ គោលដៅចំបងរបស់ RULE គឺឆន្ទៈក្នុងការឈានដល់ស្តង់ដារអន្តរជាតិនៃសកម្មភាពសំខាន់ៗ។

គោលដៅរងៈ

  1. បង្កើតគោលនយោបាយបង្រៀនប្រកបដោយភាពទាក់ទាញ និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីទទួលបាននូវសិស្សល្អបំផុត
  2. ដើម្បីអភិវឌ្ឍការស្រាវជ្រាវ និងការច្នៃប្រឌិត
  3. ដើម្បីធានាបាននូវដំណើរការអភិបាលកិច្ចល្អដែលកសាងនូវភាពរឹងមាំនៃសាកលវិទ្យាល័យ និងភាពប្រសើរឡើងនៃការអប់រំ
  4. ដើម្បីលើកកម្ពស់ការសិក្សារៀនសូត្រយូរអង្វែង និងអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការណែនាំអំពីការងារ
  5. ដើម្បីលើកកម្ពស់ និងគាំទ្ររបៀបរស់នៅរបស់ប្រជាជនកម្ពុជា
  6. បង្កើនកិច្ចសហប្រតិបត្តិការជាតិ និងអន្ដរជាតិ
ឈ្មោះសាលា
Royal University of Law and Economics (RULE)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 (0)96 905 39 88
+855 (0)69 990 197

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
មហាវិថីព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់
ខណ្ឌ
ខណ្ឌចំការមន
ទីក្រុង
ភ្នំពេញ