DMC រីករាយក្នុងការជូនដំណឹងថា ថ្នាក់បង់ថ្លៃនឹងត្រូវបើកជាលើកដំបូង បន្ថែំពីលើថ្នាក់អាហារូបករណ៍ សម្រាប់ឆ្នាំសិក្សា ២០២០ - ២០២១។ ថ្នាក់បង់ថ្លៃនឹងជ្រើសរើសនិស្សិតចូលរៀនចំនួន៣០ក្នុង១ឆ្នាំ ដែលមានតម្លៃ ៦៥០ ដុល្លារ ក្នុង១ឆ្នាំ។

ដើម្បីអាចចូលរៀននៅថ្នាក់បង់ថ្លៃបាន​បេក្ខជនត្រូវបំពេញតាមលក្ខណ្ឌដូចខាងក្រោម៖

  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
  • មានចំណាប់អារម្មណ៍ខ្លាំងផ្នែកប្រព័ន្ធផ្សព្វផ្សាយ
  • មានចំណេះដឹងភាសាអង់គ្លេសល្អ
  • មានចំណេះដឹងទូលាយអំពីវប្បធម៌ខ្មែរ និងវប្បធម៌បរទេស
  • ឆ្លងកាត់ការប្រឡងចូលរៀន។

ការប្រឡងចូលរៀន

ទាំងបេក្ខជនថ្នាក់អាហារូបករណ៍ និងថ្នាក់បង់ថ្លៃ តម្រូវឲ្យឆ្លងកាត់ការប្រឡងដែលមាន២ដំណាក់កាល៖

  • ការប្រឡងសំណេរផ្នែកភាសាអង់គ្លេស បញ្ហាប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងទូទៅ និងវប្បធម៌ជាភាសាខ្មែរ។
  • ការសម្ភាសផ្ទាល់មាត់។
ឈ្មោះសាលា
RUPP - Department of Media and Communication (DMC)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 884 408

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ខណ្ឌ
ទួលគោក
ទីក្រុង
ភំ្នពេញ