ជារៀងរាល់ឆ្នាំ DMC ផ្ដល់អាហារូបករណ៍ចំនួន៣០កន្លែងទៅដល់បេក្ខជនដែល ជោគជ័យក្នុងការប្រឡងជ្រើ់សរើស។ ដើម្បីអាចប្រឡងយកអាហារូបករណ៍នៅ DMC បេក្ខជនត្រូវ៖

  • មានអាយុក្រោម ២២ឆ្នាំ
  • ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
  • មានចំណាប់អារម្មណ៍ខ្លាំងផ្នែកប្រព័ន្ធផ្សព្វផ្សាយ
  • មានចំណេះដឹងភាសាអង់គ្លេសល្អ
  • មានចំណេះដឹងទូលាយអំពីវប្បធម៌ខ្មែរ និងវប្បធម៌បរទេស
  • ឆ្លងកាត់ការប្រឡងដោយជោគជ័យ។

ការប្រឡងចូលរៀន

ទាំងបេក្ខជនថ្នាក់អាហារូបករណ៍ និងថ្នាក់បង់ថ្លៃ តម្រូវឲ្យឆ្លងកាត់ការប្រឡងដែលមាន២ដំណាក់កាល៖

  • ការប្រឡងសំណេរផ្នែកភាសាអង់គ្លេស បញ្ហាប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងទូទៅ និងវប្បធម៌ជាភាសាខ្មែរ។
  • ការសម្ភាសផ្ទាល់មាត់។
ឈ្មោះសាលា
RUPP - Department of Media and Communication (DMC)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 884 408

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ខណ្ឌ
ទួលគោក
ទីក្រុង
ភំ្នពេញ