វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស គឺជាវិទ្យាស្ថានឈានមុខគេផ្នែកគុណភាពអប់រំ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០១។ បច្ចុន្ននេះ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសស្ថិតក្រោមការគ្រប់គ្រងដោយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ចាប់តាំងពីការបើកដំណើរការវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស បានផលិតធនធានមនុស្សផ្នែកបច្ចេកទេស វិជ្ជាជីវៈ វិស្វ័កម្ម និងបច្ចេកវិទ្យា ដែលកំពុងតែបម្រើការនៅក្នុងប្រទេស។

ចក្ខុវិស័យ

  • ប្រែក្លាយទៅជាសាកលវិទ្យាល័យពហុបចេ្ចកទេសដែលល្អប្រសើរបំផុត និងឈានមុខជាសកល លើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា។
  • រៀបចំអភិវឌ្ឍន៍កម្មវិធីសិក្សាតាមបែបការបណ្តុះបណ្តាល ផ្អែកលើសមត្ថភាព សំរាប់ការប្រើប្រាស់ក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទូទាំងប្រទេស។

បេសកម្ម

  • បង្កើតឱកាសដល់ សិស្ស-និស្សិត ទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងសមត្ថភាព (ចំណេះដឹង ចំណេះធ្វើ និងឥរិយាបទ )។
  • ផ្តល់ការបណ្តុះបណ្តាលដល់ សិស្ស-និស្សិត នូវជំនាញវិជ្ជាជីវៈជាក់លាក់ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការឈានចូលក្នុងទីផ្សារការងារ និងដើម្បីឲ្យពួកគេ បានសិក្សា ជំនាញឯកទេសបន្ថែមទៀត ក្នុងពេលអនាគត។
  • ដើម្បីផ្តល់ការបណ្តុះបណ្តាលដែលមានគុណភាពផ្អែកលើ ប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចបត់បែន និងឆ្លើយតប តាមតម្រូវការ ទីផ្សារការងារ

គោលដៅ

គោលដៅនិងគោលបំណងនៃវិទ្យាស្ថាន គឺមានរួមទាំង:

  • ផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្ស-និស្សិតទាំងប្រុសស្រី ដើម្បីជួយពួកគេឱ្យមានលទ្ធភាពបំរើប្រទេសជាតិប្រកបដោយ ភាពជឿជាក់ និងមោទនៈភាព។
  • អប់រំសិស្ស-និស្សិតទាំងប្រុសស្រី លើជំនាញវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគស្គិនី និងអេឡិចត្រូនិច ស្ថាបត្យកម្ម និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ។
  • ផ្តល់ឱកាសសម្រាប់ធ្វើការស្រាវជ្រាវ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម និង បុគ្គល។
  • រៀបចំវគ្គសិក្សាដើម្បីផ្តល់ឱ្យសិស្ស-និស្សិត ក្រោយបញ្ចប់ការសិក្សាមានចំណេះដឹង សមត្ថភាព និងជំនាញច្បាស់លាស់ ដើម្បីបំពេញតម្រូវការ ផ្នែករដ្ឋបាល សាធារណៈ និង ឯកជននៅទូទាំងប្រទេស ពិសេសប្រកួតប្រជែងទីផ្សារការងារ ។
  • បណ្តុះបណ្តាលគ្រូបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ផ្គត់ផ្គង់ដល់ក្រសួង និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ( តាមប្រព័ន្ធ TVET ដែលបត់បែន និងឆ្លើយតបតាមតម្រូវការនៃទីផ្សារការងារ។

បរិក្ខាសិក្សា

  • បណ្ណាល័យ ស្ថាបត្យកម្ម
  • បណ្ណាល័យ សំណង់ស៊ីវិល
  • បណ្ណាល័យ អគ្គិសនី
  • បណ្ណាល័យ ព័ត៌មានវិទ្យា
ឈ្មោះសាលា
National Technical Training Institute (NTTI)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 12 667 753

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា
ខណ្ឌ
ខណ្ឌសែនសុខ
ទីក្រុង
ភ្នំពេញ