សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ផ្ដល់អាហារូបករណ៍ដល់សិស្សដែលទទួលបានពិន្ទុខ្ពស់ ក្នុងការសិក្សាថ្នាក់វិទ្យាល័យ និងសិស្សក្រីក្រ។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញផ្ដល់អាហារូបករណ៍ដូចខាងក្រោម៖

  1. អាហារូករណ៍សម្រាប់សិស្សពូកែ៖ សិស្សដែលទទួលបាននិទ្ទេស A និង B នៅក្នុងការប្រឡងមធ្យសិក្សាទុតិយភូមិ គឺអាចទទួលបានអាហារូបករណ៍នេះ។

  2. អាហារូបករណ៍ឯកជន៖ អាហារូបករណ៍នេះផ្តល់ជូនរហូតដល់១០០ភាគរយទៅដល់សិស្សដែលមានការសិក្សាល្អ និងខ្វះខាតថវិការ។ អាហាររូបករណ៍ឯកជនសម្រាប់ឆ្នាំ២០១៨ - ២០២០ នៅមិនទាន់ប្រកាសនៅឡើយទេ។

  3. អាហាររូបករណ៍តម្រូវការនិងប្រវត្តិសិក្សា៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ផ្តល់អាហារូបករណ៍ប្រភេទនេះទៅតាមករណីនីមួយៗ ទៅដល់សិស្សដែលខ្វះខាតផ្នែកហិរញ្ញវត្ថុ។ សាកលវិទ្យាល័យរក្សាសិទ្ធិក្នុងការវាយតម្លៃកម្រិតជីវភាពរបស់អ្នក ប្រសិនបើអ្នកដាក់ពាក្យស្នើអាហារូបករណ៍នេះ។

អាហារូបករណ៍ និងការបង់ថ្លៃសិក្សា ត្រូវបានបែងចែកខុសៗពីគ្នាទៅតាមកម្មវិធីសិក្សាចំនួន២គឺ កម្មវិធីសញ្ញាបត្រ១ និងកម្មវិធីសញ្ញាបត្រ២។

សម្រាប់កម្មវិធីសិក្សាសញ្ញាបត្រ១៖

អាហារូបករណ៍នឹងត្រូវផ្ដល់ជូនចំពោះសិស្សនិទ្ទេស A និង B នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមានតម្លៃដូចខាងក្រោម៖

សិស្សនិទ្ទេស A ទទួលបានអាហារូបករណ៍ចំនួន ១,៥០០ដុល្លារ ក្នុងមួយឆ្នាំសិក្សា

ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ ឆ្នាំទី៤
ឆមាសទី១ ២,២៥០ដុល្លារ ២,២៥០ដុល្លារ ២,២៥០ដុល្លារ ២,២៥០ដុល្លារ
ឆមាសទី២ ២,២៥០ដុល្លារ ២,២៥០ដុល្លារ ២,២៥០ដុល្លារ ២,២៥០ដុល្លារ

ចំណាំ៖

  • ការសិក្សា១ឆមាស គឺមាន៥មុខវិជ្ជា ឬស្មើនឹង១៥ក្រេឌីត
  • ១ក្រឌីត គឺ១៥០ដុល្លារ

សិស្សនិទ្ទេស B ទទួលបានអាហារូបករណ៍ចំនួន ១,០០០ដុល្លារ ក្នុងមួយឆ្នាំសិក្សា

ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ ឆ្នាំទី៤
ឆមាសទី១ ២,៥០០ដុល្លារ ២,៥០០ដុល្លារ ២,៥០០ដុល្លារ ២,៥០០ដុល្លារ
ឆមាសទី២ ២,៥០០ដុល្លារ ២,៥០០ដុល្លារ ២,៥០០ដុល្លារ ២,៥០០ដុល្លារ

ចំណាំ៖

  • ការសិក្សា១ឆមាស គឺមាន៥មុខវិជ្ជា ឬស្មើនឹង១៥ក្រេឌីត
  • ១ក្រឌីត គឺ១៦៧ដុល្លារ

សម្រាប់កម្មវិធីសិក្សាសញ្ញាបត្រ១៖

អាហារូបករណ៍នឹងត្រូវផ្ដល់ជូនចំពោះសិស្សនិទ្ទេស A និង B នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមានតម្លៃដូចខាងក្រោម៖

១. សិស្សចុះឈ្មោះសិក្សាជំនាញ ច្បាប់ ជំនួញ វិទ្យាសាស្ត្រកុំព្យូទ័រ ឬគ្រប់គ្រងទេសចរណ៍ និងបដិសណ្ធារកិច្ច

សិស្សនិទ្ទេស A ទទួលបានអាហារូបករណ៍ចំនួន ៤,៥០០ដុល្លារ ក្នុងមួយឆ្នាំសិក្សា សម្រាប់តែឆ្នាំទី១ និងទី២ប៉ុណ្ណោះ

ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ ឆ្នាំទី៤
ឆមាសទី១ ២,២៥០ដុល្លារ ២,២៥០ដុល្លារ ៤,៥០០ដុល្លារ ៤,៥០០ដុល្លារ
ឆមាសទី២ ២,២៥០ដុល្លារ ២,២៥០ដុល្លារ ៤,៥០០ដុល្លារ ៤,៥០០ដុល្លារ

ចំណាំ៖

  • ការសិក្សា១ឆមាស គឺមាន៥មុខវិជ្ជា ឬស្មើនឹង១៥ក្រេឌីត
  • ១ក្រឌីត គឺ១៥០ដុល្លារ សម្រាប់ឆ្នាំទី១ និងទី២
  • ១ក្រេឌីត គឺ៣០០ដុល្លារសម្រាប់ឆ្នាំទី៣ និងទី៤

សិស្សនិទ្ទេស B ទទួលបានអាហារូបករណ៍ចំនួន ៤,០០០ដុល្លារ ក្នុងមួយឆ្នាំសិក្សា សម្រាប់តែឆ្នាំទី១ និងទី២ប៉ុណ្ណោះ

ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ ឆ្នាំទី៤
ឆមាសទី១ ២,៥០០ដុល្លារ ២,៥០០ដុល្លារ ២,៥០០ដុល្លារ ២,៥០០ដុល្លារ
ឆមាសទី១ ២,៥០០ដុល្លារ ២,៥០០ដុល្លារ ២,៥០០ដុល្លារ ២,៥០០ដុល្លារ

ចំណាំ៖

  • ការសិក្សា១ឆមាស គឺមាន៥មុខវិជ្ជា ឬស្មើនឹង១៥ក្រេឌីត
  • ១ក្រឌីត គឺ១៦៧ដុល្លារ សម្រាប់ឆ្នាំទី១ និងទី២
  • ១ក្រេឌីត គឺ៣០០ដុល្លារសម្រាប់ឆ្នាំទី៣ និងទី៤

២. សិស្សចុះឈ្មោះសិក្សាជំនាញ វិស្វកម្មសំណង់ស៊ីវិល

សិស្សនិទ្ទេស A ទទួលបានអាហារូបករណ៍ចំនួន ៣,០០០ដុល្លារ ក្នុងមួយឆ្នាំសិក្សា សម្រាប់តែឆ្នាំទី១ និងទី២ប៉ុណ្ណោះ

ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ ឆ្នាំទី៤
ឆមាសទី១ ៣,០០០ដុល្លារ ៣,០០០ដុល្លារ ៤,៥០០ដុល្លារ ៤,៥០០ដុល្លារ
ឆមាសទី២ ៣,០០០ដុល្លារ ៣,០០០ដុល្លារ ៤,៥០០ដុល្លារ ៤,៥០០ដុល្លារ

ចំណាំ៖

  • ការសិក្សា១ឆមាស គឺមាន៥មុខវិជ្ជា ឬស្មើនឹង១៥ក្រេឌីត
  • ១ក្រឌីត គឺ២០០ដុល្លារ សម្រាប់ឆ្នាំទី១ និងទី២
  • ១ក្រេឌីត គឺ៣០០ដុល្លារសម្រាប់ឆ្នាំទី៣ និងទី៤

សិស្សនិទ្ទេស B ទទួលបានអាហារូបករណ៍ចំនួន ២,០០០ដុល្លារ ក្នុងមួយឆ្នាំសិក្សា សម្រាប់តែឆ្នាំទី១ និងទី២ប៉ុណ្ណោះ

ឆ្នាំទី១ ឆ្នាំទី២ ឆ្នាំទី៣ ឆ្នាំទី៤
ឆមាសទី១ ៣,៥០០ដុល្លារ ៣,៥០០ដុល្លារ ៤,៥០០ដុល្លារ ៤,៥០០ដុល្លារ
ឆមាសទី២ ៣,៥០០ដុល្លារ ៣,៥០០ដុល្លារ ៤,៥០០ដុល្លារ ៤,៥០០ដុល្លារ

ចំណាំ៖

  • ការសិក្សា១ឆមាស គឺមាន៥មុខវិជ្ជា ឬស្មើនឹង១៥ក្រេឌីត
  • ១ក្រឌីត គឺ២៣៤ដុល្លារ សម្រាប់ឆ្នាំទី១ និងទី២
  • ១ក្រេឌីត គឺ៣០០ដុល្លារសម្រាប់ឆ្នាំទី៣ និងទី៤
ឈ្មោះសាលា
American University of Phnom Penh (AUPP)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 99 00 23
+855 12 266 631

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#២៧៨H, ផ្លូវ 201R
ខណ្ឌ
ឬស្សីកែវ
ទីក្រុង
ភ្នំពេញ