វិទ្យាស្ថានបច្ចេកទេសព្រះកុសុមៈ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ ដែលកាលនោះវាមានឈ្មោះជាភាសាបារាំងថា «Centre de formation Professionelles des cardes Technique (CENFOCAT)»។ នៅក្នុងឆ្នាំ១៩៨១ វាក៏បានប្ដូរឈ្មោះទៅជា «Soviet-Cambodia Friendship Technical and Vocational Training Center»។ រហូតដល់ឆ្នាំ២០០១ ទើបបានប្ដូរឈ្មោះទៅជា វិទ្យាស្ថានបច្ចេកទេសព្រះកុសុមៈ។ វិទ្យាស្ថាននេះ គឺជាគ្រឹះស្ថានអប់រំរដ្ឋ ដែលផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញបច្ចេកទេស និងពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ វិទ្យាស្ថានបច្ចេកទេសព្រះកុសុ​មៈ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចក្ខុវិស័យ

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុ​មៈ ដែលត្រូវបានគេទទួលស្គាល់ថាជាមជ្ឈមណ្ឌលឧត្តម សម្រាប់ការអប់រំវិជ្ជាជីវៈ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងខិតខំប្រឹងប្រែងឈានមុខគេក្នុងវិស័យ TVET នៃប្រទេសកម្ពុជា។ ដើម្បីចូលរួមចំណែកអោយកាន់តែមានប្រសិទ្ធភាព និងភាពវិជ្ជមាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាតាមរយៈការផលិតបច្ចេកទេសដែលមានសមត្ថភាពសម្រាប់ឧស្សាហកម្ម និងសង្គមទាំងមូលតាមរយៈការបង្រៀនប្រកបដោយភាពច្នៃប្រឌិត។

បេសកម្ម

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុ​មៈ បានប្តេជ្ញាផ្តល់នូវការអប់រំប្រកបដោយគុណភាព ជាមួយនឹងវគ្គសិក្សាដែលមានតម្លៃសមរម្យ សម្រាប់និស្សិតក្នុងវិស័យវិស្វកម្មដូចជា អគ្គីសនី អេឡិចត្រូនិច សំណង់ស៊ីវិល គ្រប់គ្រងអាជីវកម្ម ដូចជាទីផ្សារ គ្រប់គ្រង និងគណនេយ្យ។ ដូចនេះ និស្សិតដែលបញ្ចប់ការសិក្សា គឺមានលក្ខណៈប្រកួតប្រជែង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមាន ការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រទេស។

គោលដៅ

  • ឆ្លើយតបទៅនឹងតម្រូវការកំពុងកើនឡើងពីឧស្សាហកម្ម និងសហគមន៍សម្រាប់ផលិតផល និងសេវាកម្មអប់រំថ្មី
  • បង្កើតប្រព័ន្ធគ្រប់គ្រង និងបច្ចេកវិទ្យាសម្រាប់ការច្នៃប្រឌិត និងមានប្រសិទ្ធភាព
  • ទាក់ទាញអតិថិជនថ្មី និងធានានូវការពេញចិត្តរបស់អតិថិជន
  • រៀបចំ និងផ្តល់ការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជន
  • ផ្តល់នូវសេវាជាច្រើនដែលលើកកម្ពស់គុណភាពនៃការបង្រៀន និងសិក្សា ដើម្បីបំពេញតម្រូវការទីផ្សារការងារនៅក្នុងរបបជាតិ និងអន្ដរជាតិ។

គ្រឿងបរិក្ខាសិក្សា

  • បណ្ណាល័យ
  • មន្ទីរពិសោធន៍ វិស្វកម្មអគ្គីសនី
  • មន្ទីរពិសោធន៍ វិស្វកម្មអេឡិចត្រូនិច
  • មន្ទីរពិសោធន៍ វិស្វកម្មសំណង់ស៊ីវិល
  • សិក្ខាសាលា វិស្វកម្មស៊ីវិល
  • សិក្ខាសាលា វិស្វកម្មអេឡិចត្រូនិច
  • សិក្ខាសាលា វិស្វកម្មអគ្គីសនី
  • បន្ទប់កុំព្យូទ័រ
ឈ្មោះសាលា
Preah Kossomak Polytechnic Institute
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 12 655 644

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា
ខណ្ឌ
ខណ្ឌសែនសុខ
ទីក្រុង
ភ្នំពេញ