ផារ៉ាហ្គន គឺជាសាកលវិទ្យាល័យឯកជន ដែលបើកដំណើរការក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១០។ ផារ៉ាហ្គនក្នុងប្រទេសកម្ពុជា គឺជាលទ្ធផលនៃភាពជោគជ័យរបស់សាលាផារ៉ាហ្គនអន្តរជាតិ ដែលផ្ដល់ការអប់រំចាប់ពីកម្រិតមតេយ្យ រហូតដល់កម្រិតវិទ្យាល័យ តាំងពីឆ្នាំ១៩៩៧មក។

ចំណុចពិសេសទាំង៣របស់សាកលវិទ្យាល័យ ផារ៉ាហ្គន

  1. តម្លៃសមរម្យ និងគុណភាពខ្ពស់៖ សាកលវិទ្យាល័យផារ៉ាហ្គន ផ្ដល់ការបង្រៀនដោយសាស្ត្រាចារ្យ ដែលមានបទពិសោធន៍ក្នុងការបង្រៀន ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ដែលជម្រុញឲ្យការសិក្សាកាន់តែមានប្រសិទ្ធភាព។
  2. គាំទ្រយ៉ាងសកម្មចំពោះស្នាដៃរបស់សិស្ស៖ ផារ៉ាហ្គនមានសកម្មភាពក្រៅម៉ោងសិក្សា ដែលអាចជួយពង្រីកសមត្ថភាព និងជំនាញទន់របស់សិស្ស។ លើសពីនេះទៅទៀត ផារ៉ាហ្គន ក៏ជួយណែនាំ សិស្សានុសិស្សឱ្យឈ្នះការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិផងដែរ។
  3. មានដៃគូរសហការច្រើន៖ ផារ៉ាហ្គន មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយវិស័យឯកជន ដែលវាបានជួយសម្រួលដល់សិស្សនិស្សិតក្នុងការស្វែងរកឱកាសការងារ ក៏ដូចជាឱកាសទទួលបានអាហារូបករណ៍សិក្សានៅក្រៅប្រទេសផងដែរ។

បរិក្ខាសិក្សា

  • បណ្ណាល័យ
  • សាលប្រជុំ
  • បន្ទប់កុំព្យូទ័រ
  • អាហារដ្ឋាន
ឈ្មោះសាលា
Paragon International University
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 996 111
+855 17 996 111
+855 15 996 111

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#8, ផ្លូវ៣១៥, បឹងកក់១
ខណ្ឌ
ទួលគោក
ទីក្រុង
ភ្នំពេញ