IT Academy STEP Cambodia បានបង្កើតឡើងនៅឆ្នាំ ២០១៥ គឺជាសាខានៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ ដែលមានជំនាញក្នុងការអប់រំព័ត៌មានវិទ្យាដោយផ្តល់នូវវគ្គសិក្សា និងកម្មវិធីអប់រំផ្សេងៗគ្នា ដូចជាការរចនាក្រាហ្វិច ការអភិវឌ្ឍន៍ Software សន្តិសុខអ៊ីនធឺណេត ការអភិវឌ្ឍគេហទំព័រ ការកែសំរួលវីដេអូ ទីផ្សារឌីជីថល និងកម្មវិធីមួយចំនួនទៀត។

IT Academy STEP ត្រូវបានបើកឡើងដំបូងនៅឆ្នាំ ១៩៩៩ នៅប្រទេសអ៊ុយក្រែន ហើយឥឡូវនេះកំពុងប្រតិបត្តិការនៅ ២០ ប្រទេសទូទាំងពិភពលោកដែលមាន ៨៣ សាខា និងមាននិស្សិតជាង ៥៧ ០០០ នាក់កំពុងសិក្សានៅពេលនេះ។ វាជាមជ្ឈ មណ្ឌលបណ្តុះបណ្តាលដែលមានការអនុញ្ញាតជាមួយ CISCO, Microsoft និង​ Autodesk ដែលអនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំអន្តរជាតិខណៈពេលទទួលបានការអប់រំវិជ្ជាជីវៈ។

ចំណុច ៣ យ៉ាងដែលធ្វើឱ្យIT Academy STEP មានភាពលេចធ្លោដោយ៖

  • កម្មវិធីសិក្សាទំនើបនិងអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ជំនាញឌីជីថល
  • វេទិការៀនអេឡិចត្រូនិចប្លែក និងទំនើបមួយសម្រាប់សិស្ស និងគ្រូធ្វើឱ្យដំណើរការនៃការសិក្សាមាន ប្រសិទ្ធិភាព និងមានភាពរីករាយ
  • ផ្តោតលើការអភិវឌ្ឍជំនាញនិងភាពជោគជ័យរបស់សិស្ស។ យើងបង្រៀនជំនាញដែលត្រូវការបំផុតផ្តល់វិញ្ញាបនប័ត្រអន្តរជាតិ និងជួយនិស្សិតរបស់យើងជាមួយនឹងការងារ។

ចក្ខុវិស័យ

ចក្ខុវិស័យរបស់ IT Academy STEP Cambodia គឺដើម្បីក្លាយជាស្ថាប័នបណ្តុះបណ្តាលឈានមុខគេក្នុងការអភិវឌ្ឍជំនាញឌីជីថលនិង កសាងសហគមន៍ជំនាញរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

បេសកកម្ម

បេសកកម្ម IT Academy STEP Cambodia គឺផ្តល់ការអប់រំវិជ្ជាជីវៈដោយផ្តោតលើជំនាញឌីជីថលដែលនាំឱ្យមានគុណភាពនិង ការទទួលស្គាល់ជាអន្តរជាតិ។

គ្រឿងបរិក្ខារ

រាយគ្រឿងបរិក្ខារដែលអ្នកមាន (ឧទាហរណ៍៖ បន្ទប់កុំព្យូទ័រ បណ្ណាល័យ…)

  • សាខាដែលមានបរិក្ខារទំនើបៗ នៅកណ្តាលរាជធានីភ្នំពេញ
  • ទីតាំងចំណត
  • អ៊ីនធឺណេតល្បើនលឿន
  • វេទិការៀនតាមអេឡិចត្រូនិចបែបទំនើបសម្រាប់និស្សិតទាំងគេហទំព័រនិងកម្មវិធីទូរស័ព្ទ
  • បណ្ណាល័យតាមអ៊ីនធឺណេតដែលមានសំភារៈសិក្សាចាំបាច់ទាំងអស់
  • បន្ទប់ពិសោធន៍កុំព្យូទ័រជាមួយកុំព្យូទ័រ Apple និងកុំព្យូទ័រយួរដៃសម្រាប់សិស្សម្នាក់ៗ
  • Robots, Raspberry Pi, VR វ៉ែនតា ម៉ាស៊ីនបោះពុម្ព 3D
ឈ្មោះសាលា
IT Academy STEP Cambodia
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 (0) 86 781 737
+855 (0) 85 777 120

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
អាគារផេនសល ស៊ុបភឺសែនធឺ ជាន់ទី២ ផ្លូវសម្តេចប៉ាន (214) ភ្នំពេញ12206
ខណ្ឌ
ទីក្រុង
ភ្មំពេញ