នៅក្នុងបរិបទនៃសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)ខិតខំដើម្បីដើរតួយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា ធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍ ក៏ដូចជាកែលម្អប្រព័ន្ធអប់រំ។

គោលដៅរបស់វិទ្យាស្ថាន គឺផ្ដល់ជូននិស្សិតនូវការអប់រំដែលមានគុណភាពខ្ពស់ លើជំនាញវិទ្យាសាស្ត្រវិស្វ័កម្ម និងបច្ចេកវិទ្យា។ និស្សិតត្រូវបានផ្តល់ឱ្យនូវជំនាញបច្ចេកទេស និងជំនាញនៃការវិភាគ ដែលអនុញ្ញាតិឱ្យមានការធ្វើសមាហរណកម្ម និងវិវត្តនៅក្នុងទីផ្សារការងារ។ ហេតុនេះការសិក្សា និងការស្រាវជ្រាវវិទ្យាសាស្ត្រអន្ដរជាតិ ត្រូវការការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីអាចសម្រេចគោលដៅនេះបាន។

នៅឆ្នាំ ១៩៩៣ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំងបានយល់ព្រមកែលម្អ វិទ្យាស្ថានបច្ចកវិទ្យាកម្ពុជាឡើងវិញ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងហិរញ្ញវត្ថុ រួមជាមួយប្រព័ន្ធអប់រំរបស់ស្ថាប័ន និងធនធានមនុស្ស។

ចក្ខុវិស័យ

គោលនយោបាយនេះមានបំណងបង្កើត និងអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព សក្តានុពលក្នុងវិស័យវិស្វករ បច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងក្លាយទៅជាគ្រឹះស្ថានដ៏ល្អឥតខ្ចោះមួយក្នុងការបណ្តុះបណ្តាលនិស្សិតកម្ពុជាវ័យក្មេងដែលមាន គុណភាពខ្ពស់ និងសមត្ថភាព និងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល មានការទទួលស្គាល់ទាំងក្នុងសហគមន៍ជាតិ និងអន្តរជាតិ។

បេសកម្ម

គោលបំណងនៃវិទ្យាស្ថាននេះគឺដើម្បីធ្វើការបណ្ដុះបណ្ដាលការអប់រំបច្ចេកវិទ្យាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលមានគុណសម្បត្តិគុណភាពនិងសមត្ថភាពខ្ពស់ដើម្បីឱ្យសិស្សអាចទទួលបានចំណេះដឹងជំនាញជាក់ស្តែងនិងសមត្ថភាពជាមូលដ្ឋានគ្រឹះនៃការបង្កើតការងារនិងបំពេញការងារ តម្រូវការទីផ្សារនិងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិដើម្បីកំណើនខ្ពស់។

គោលដៅ

ដើម្បីសំរេចបានចក្ខុវិស័យនិងគោលបំណងទាំងនេះវិទ្យាស្ថានមានគោលបំណង ដូចខាងក្រោម:

  • ធានាការកសាងអភិវឌ្ឍន៍និងផលិតធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការទីផ្សារការងារ។
  • បន្តពង្រីក និងពង្រឹងគុណភាពសិក្សា ក្នុងវិស័យវិស្វករបច្ចេកទេស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែលមានសក្តានុពល សមត្ថភាព និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបណ្តុះ បណ្តាលអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា។
  • បង្កើតការងារស្រាវជ្រាវនៅថ្នាក់ជាតិនិងអន្ដរជាតិ។
  • បន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងអន្តរជាតិ ក្នុងសហគមន៍ជាតិ និងអន្តរជាតិដើម្បីជាគុណសម្បត្តិ និងជាមូលដ្ឋាននៃការកសាង និងបង្កើនសមត្ថភាពក្នុងការសិក្សា សមត្ថភាពបង្រៀន និងការស្រាវជ្រាវ ព្រមទាំងផ្នែកវិទ្យាសាស្ត្រ ចំពោះសិស្សនិងសាស្រ្តាចារ្យ។
  • បន្តពង្រីក និងពង្រឹងទំនាក់ទំនងល្អជាមួយរោងចក្រ សហគ្រាសជាតិ និងអន្តរជាតិ ដើម្បីបង្កើតឱកាសការងារសំរាប់និស្សិត និងដំណើរទស្សនកិច្ចសិក្សា។
ឈ្មោះសាលា
Institute of Technology of Cambodia (ITC)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 880 370

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
មហាវិថីសហព័ន្ធរុស្សី
ខណ្ឌ
ខណ្ឌទួលគោក
ទីក្រុង
ភ្នំពេញ