សាកលវិទ្យាល័យចេនឡា គឺជាសាកលវិទ្យាល័យឯកជន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៧។ សាកលវិទ្យាល័យ ចេនឡា ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យចេឡា (CLU) ផ្តល់ជូននូវវគ្គសិក្សា និងកម្មវិធីសិក្សា ដែលទទួលបានសញ្ញាបត្រឧត្តមសិក្សាជាផ្លូវការ នៅក្នុងវិស័យមួយចំនួន។

ហេតុអ្វីត្រូវសិក្សា នៅសាកលវិទ្យាល័យ ចេនឡា?

  • សាកលវិទ្យាល័យចេនឡា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានការជឿជាក់ និងទំនុកចិត្តខ្ពស់ក្នុងការទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍។
  • មានការទទួលស្គាល់ការបង្កើតពីរដ្ឋាភិបាល និងការទទួលស្គាល់គុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)។
  • មានអាគារសិក្សាសមរម្យ ដែលស្ថិតនៅទីតាំង៣ដាច់ដោយឡែកពីគ្នានៅរាជធានីភ្នំពេញ និង១កន្លែងទៀតនៅខេត្តបាត់ដំបង ដែលក្នុងនោះបំពាក់ដោយសម្ភារៈឧបទេសទំនើបៗ មានបន្ទប់អនុវត្តគ្រប់ប្រភេទ បណ្ណាល័យធំទូលាយ និងបន្ទប់សិក្សាប្រកបដោយផាសុកភាព។ល។
  • មានធនធានសាស្ត្រាចារ្យជាតិ និងអន្តរជាតិ កម្រិតសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត វេជ្ជបណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រាន់ប្រកបដោយបទពិសោធន៍បង្រៀនខ្ពស់។
  • កម្មវិធីសិក្សាលើមុខជំនាញថែទាំសុខភាព (ពេទ្យ) ត្រូវបានអនុវត្តតាមកម្មវិធីថ្នាក់ជាតិ និងដោយឡែកសម្រាប់កម្មវិធីសិក្សាមុខជំនាញផ្សេងៗ ត្រូវបានរៀបចំដោយសាស្ត្រាចារ្យបណ្ឌិត យ៉ាងសម្រិតសម្រាំង តាមប្រព័ន្ធក្រេឌីត ដែលមានជាលក្ខណៈជាតិ និងអន្តរជាតិឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារក្នុងប្រទេស និងក្នុងតំបន់។
  • ការសិក្សាអមដោយការអនុវត្តជាក់ស្តែងក្នុងថ្នាក់ និងនៅតាមមន្ទីរពេទ្យជាតិ មណ្ឌលសុខភាព មានកម្មវិធីសិក្សាកុំព្យូទ័រ ជាពិសេសមានបញ្ចូលការសិក្សាភាសាអង់គ្លេសចាប់ពីឆ្នាំទី១ដល់ឆ្នាំបញ្ចប់ ដែលធ្វើឲ្យនិស្សិតទទួលបានសញ្ញាបត្រមានចំណេះដឹង ជំនាញច្បាស់លាស់ និងចេះភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។
  • មានដៃគូរអប់រំអន្តរជាតិជាច្រើន ពិសេសលើមុខជំនាញពេទ្យ។ និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ឬឆ្មប បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យចេនឡា ត្រូវបានជ្រើសរើសឲ្យទៅសិក្សាបន្ថែម និងធ្វើការនៅតាមមន្ទីរពេទ្យប្រទេសជប៉ុនចំនួន 250នាក់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ 2017តទៅ ហើយនឹងទទួលបានប្រាក់ខែខ្ពស់ប្រមាណជាង1000ដុល្លារសហរដ្ឋអាមេរិក។ និស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការងារបន្ទាប់ពីបានបញ្ចប់នៅសិក្ខាកាម។
  • និស្សិតដែលបានបញ្ចប់ការសិក្សា ចេញពីសាកលវិទ្យាល័យចេនឡា នឹងទទួលបានការងារធ្វើប្រមាណ 95%។
  • មានផ្តល់អាហារូបករណ៍2ប្រភេទ ជូនដល់និស្សិតឆ្នើម និងនិស្សិតក្រីក្រ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង។
  • មានកម្មវិធីទស្សនកិច្ចសិក្សា នៅក្នុងប្រទេស និងក្រៅប្រទេសយ៉ាងទូលំទូលាយ។

គ្រឿងបរិក្ខាសិក្សា

  • បន្ទប់កុំព្យូទ័រ
  • បណ្ណាល័យ
  • ចំណតរថយន្ត
ឈ្មោះសាលា
Chenla University
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 883 269

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#៤៣ ផ្លូវ២៣១
ខណ្ឌ
ទីក្រុង
ភ្នំពេញ