សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ដែលគេធ្លាប់ស្គាល់ថាជា វិទ្យាស្ថានឯកទេសនៃកម្ពុជាត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០២។ វាត្រូវបានទទួលស្គាល់ជាផ្លូវការថាជាសាកលវិទ្យាល័យនៅក្នុងឆ្នាំ២០០៤។ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសដោយក្រសួងអប់រំយុវជន និងកីឡា និងត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យដែលមានគុណភាព។

ចក្ខុវិស័យ

សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ជាសាកលវិទ្យាល័យដែលមានប្រជាប្រិយភាព និងនាំមុខគេទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ វាផ្ដល់នូវកម្មវិធីសិក្សាដែលស្របទៅតាមការអភិវឌ្ឍសង្គមនាពេលបច្ចុប្បន្នព្រមទាំងឆ្លើយតបទៅតាមតម្រូវការទីផ្សារផងដែរ។ សាកលវិទ្យាល័យឯកទេសនៃកម្ពុជាផ្តល់ជូននូវតម្លៃសិក្សាសមរម្យ ចំណែកសិស្សដែលបញ្ចប់ការសិក្សាភាគច្រើនសុទ្ធតែ មានការងារធ្វើ។

បេសកកម្ម

  1. ផ្ដល់ជូននិស្សិតនូវគុណភាពអប់រំខ្ពស់ ទាំងការសិក្សាទ្រឹស្ដី និងអនុវត្តជាក់ស្ដែង។
  2. បណ្ដុះបណ្ដាលនិស្សិតឲ្យមានបុគ្គលិកលក្ខណៈល្អ។
  3. ធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់និស្សិតពីគុណសម្បត្តិប្រៀបធៀបខាងលើ។

គោលដៅ

គ្រប់និស្សិតដែលបញ្ចប់ការសិក្សា គឺមានជំនាញវិជ្ជាជីវៈ ដែលអាចធ្វើការ បើកជំនួញ ដោយជោគជ័យ។

ឈ្មោះសាលា
Cambodian University for Specialties (CUS)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 350 828
+855 12 636 207

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
ផ្លូវ៦២ ភូមិទួលគោក សង្កាត់ទួលសង្កែ
ខណ្ឌ
ខណ្ឌឬស្សីកែវ
ទីក្រុង
ភ្នំពេញ