សាកលវិទ្យាល័យមេគង្គកម្ពុជា មានកិត្តយសជម្រាបជូនដំណឹងដល់សិស្សានុសិស្ស ដែលទើបប្រឡងជាប់សញ្ញាមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៨ ទាំងអស់ឲ្យបានជ្រាបថា សាកលវិទ្យាល័យនឹងធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ សម្រាប់ឆ្នាំសិក្សា ២០១៨ ដល់ឆ្នាំ ២០២២ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដែលរួមមានអាហារូបករណ៍១០០% ចំនួន៥០កន្លែង អាហារូបករណ៍ ៧០% ចំនួន១០០កន្លែង និងអាហារូបករណ៍ ៥០% ចំនួន ៣០០កន្លែង។

ពាក្យសុំប្រឡងអាហារូបករណ៍ចាប់ទទួលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

ចំណាំ៖ ការប្រឡងចែកចេញជា៣ផ្នែកដូចខាងក្រោម៖

  1. ផ្នែកវិទ្យាសាស្ត្រ៖ វិញ្ញាសាគណិតវិទ្យា រយៈពេល ១ម៉ោង៣០នាទី។
  2. ផ្នែកសិល្បៈមនុស្សសាស្ត្រ និងភាសាបរទេស៖ វិញ្ញាសារភាសាអង់គ្លេស រយៈពេល១ម៉ោង ៣០នាទី។
  3. ផ្នែកវិទ្យាសាស្ត្រសង្គម៖ វិញ្ញាសារចំណេះដឹងទូទៅ រយៈពេល ១ម៉ោង៣០នាទី។
  • សាកលវិទ្យាល័យមេគង្គកម្ពុជា សូមអញ្ជើញសិស្ស និស្សិត អាណាព្យាបាល និងអ្នកស្រលាញ់ការសិក្សាទាំងអស់ ចូលរួមសិក្ខាសាលាស្ដីអំពី «ការជ្រើសរើសជំនាញសិក្សា និងការរៀបចំផែនការអាជីពសម្រាប់ពេលអនាគត» នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង១១ព្រឹក ដើម្បីជាពុទ្ធិមូលដ្ឋាន ជួយជាប្រយោជន៍ដល់ការសម្រេចចិត្តឲ្យបានត្រឹមត្រូវសម្រាប់អនាគត របស់លោកអ្នក។
ឈ្មោះសាលា
Cambodian Mekong University
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 88 22 11

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#៩B ផ្លូវ២៧១
ខណ្ឌ
ខណ្ឌសែនសុខ
ទីក្រុង
ភ្នំពេញ