ដើម្បីអាចទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ និស្សិតត្រូវតែបំពេញតាមលក្ខណ្ឌដូចខាងក្រោម៖

សាធារណៈជន

សម្រាប់បេក្ខជនថ្មីត្រូវតែ៖

  • រស់នៅក្នុងគ្រួសារដែលមានកម្រិតជីវភាពទាប
  • បានចុះឈ្មោះ និងបញ្ចប់ការសិក្សាយ៉ាងហោចណាស់មួយវគ្គនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ហើយត្រូវមានមធ្យមភាគពិន្ទុកម្រិត B
  • ដាក់ពាក្យស្នើសុំអាហារូបករណ៍នៅការិយាល័យរដ្ឋបាល របស់សាកលវិទ្យាល័យ បញ្ញាសាស្ត្រ
  • គ្មានប្រវត្តិប្រព្រឹត្តិល្មើសវិន័យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ
  • មានវត្តមានល្អនៅក្នុងថ្នាក់ មានអាកប្បកិរិយាគំរូ មានភាពស្មោះត្រង់
  • ធ្វើការជាជំនួយការនិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ យ៉ាងហោចណាស់១០ម៉ោង ក្នុង១សប្ដាហ៍ (សម្រាប់តែអាហារូបករណ៍ពេញលេញ)

សម្រាប់បេក្ខជនដែលកំពុងទទួលអាហារូបករណ៍ត្រូវតែ៖

  • ប្រឡងជាប់គ្រប់មុខវិជ្ជាទាំងអស់ និងទទួលបាន GPA ប្រចាំឆ្នាំកម្រិត C
  • ចូលរួមក្នុងកម្មវិធីការងារ ឬសិក្សាជាប្រចាំថ្ងៃ ឫប្រចាំសប្ដាហ៍ (ឧទាហរណ៍៖ ជំនួយការការិយាល័យ, ជំនួយការបណ្ណារក្ស, ជំនួយការក្នុងបន្ទប់កុំព្យូទ័រ) ទៅតាមការរៀបចំដោយសាកលវិទ្យាល័យ។
  • ត្រូវមានពេលសម្រាប់ជួយដល់ការៀបចំកម្មវិធី និងសកម្មភាពនានា នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ
  • ត្រូវគោរពតាមបទបញ្ជារបស់សាកលវិទ្យាល័យយ៉ាងជាប់លាប់ល្អ។
  • ត្រូវមានវត្តមានល្អនៅក្នុងថ្នាក់ មានអាកប្បកិរិយាគំរូរ និងមានភាពស្មោះត្រង់ក្នុងការសិក្សា

គោលការណ៍ផ្ដល់អាហារូបករណ៍ និងចំណាត់ថ្នាក់សិក្សា

ចំណាតថ្នាក់ ឬ កម្រិត GPA អាហារូបករណ៍ដែលផ្តល់ឲ្យ
A អាហារូបករណ៍នៅរក្សាដដែល
B អាហារូបករណ៍នៅរក្សាដដែល
C អាហារូបករណ៍នៅរក្សាដដែល
D ៧០ភាគរយនៃអាហារូបករណ៍ដែលទទួលបាន
F ៥០ភាគរយនៃអាហារូបករណ៍ដែលទទួលបាន
បោះបង់ការសិក្សា អាហារូបករណ៍ត្រូវបានដកចេញទាំងស្រុង

ចំណាំ៖ សិស្សអាហារូបករណ៍ដែលទទួលបានចំណាត់ថ្នាក់ F មានជម្រើស២៖

  • ជម្រើសទី១៖ រៀនត្រួតថ្នាក់ និងបង់ថ្លៃ៥០ភាគរយ
  • ជម្រើសទី២៖ រៀនវគ្គ “Remedial” ដោយបង់ថ្លៃ៥៥ដុល្លារ។ “Remedial” គឺជាវគ្គសិក្សាភាសាអង់គ្លេស ដែលរៀបចំឡើងដើម្បីពង្រឹងចំណេះដឹងភាសាអង់គ្លេសរបស់សិស្ស។ វគ្គនេះមានរយៈពេល៦០ម៉ោង (ប្រហែល១ខែ)។

សិស្សអាហារូបករណ៍ដែលទទួលបានចំណាត់ថ្នាក់ D មានជម្រើស៣៖

  • ជម្រើសទី១៖ ជម្រើសទី១៖ រៀនត្រួតថ្នាក់ និងបង់ថ្លៃ៣០ភាគរយ
  • ជម្រើសទី២៖ រៀនវគ្គ “Remedial” ដោយបង់ថ្លៃ៥៥ដុល្លារ។ “Remedial” គឺជាវគ្គសិក្សាភាសាអង់គ្លេស ដែលរៀបចំឡើងដើម្បីពង្រឹងចំណេះដឹងភាសាអង់គ្លេសរបស់សិស្ស។ វគ្គនេះមានរយៈពេល៦០ម៉ោង (ប្រហែល១ខែ)។
  • ជម្រើសទី៣៖ បន្តការសិក្សាជាធម្មតា ដោយបោះបង់ចោលអាហារូបករណ៍ មានន័យថា សិស្សត្រូវបង់ថ្លៃសិក្សាដូចសិស្សទូទៅ។

គោលការណ៍សិស្សទទួលអាហារូបករណ៍ និងកាលវិភាគសិក្សា

គោលការណ៍នេះអនុវត្តសម្រាប់សិស្សសាកលវិទ្យាល័យបញ្ញាសាស្ត្រទាំងអស់ ដែលទទួលបានអាហារូបករណ៍ ១០០ភាគរយ។

សិស្សភាសាអង់គ្លេសរបស់វិទ្យាស្ថានភាសាបរទេសបញ្ញាសាស្ត្រ ដែលទទួលបានអាហារូបករណ៍ ១០០ភាគរយ អាចចុះឈ្មោះសិក្សាបានតែនៅសាខាចតុមុខប៉ុណ្ណោះ។ លើកលែងតែសាខាចតុមុខពេញ ទើបអាចចុះឈ្មោះនៅសាខាផ្សេងបាន ប៉ុន្តែសិស្សអាចជ្រើសរើសបានតែវេនព្រឹក និងរសៀលតែប៉ុណ្ណោះ។ វេនសិក្សាពេលល្ងាច ផ្ដល់អទិភាពដល់សិស្សបង់ថ្លៃ។

សិស្សសាកលវិទ្យាល័យ៖

  • ឆ្នាំសិក្សាមូលដ្ឋាន និងឆ្នាំទី២៖ គ្រប់និស្សិតអាហារូបករណ៍១០០ភាគរយទាំងអស់ ត្រូវតែចុះឈ្មោះសិក្សាវេនព្រឹក ឬរសៀល។ និស្សិតអាហារូបករណ៍១០០ភាគរយ មិនអាច និងមិនត្រូវបានអនុញ្ញាតិឲ្យចុះឈ្មោះសិក្សាវេនល្ងាចនោះទេ។
  • ចាប់ពីឆ្នាំទី៣ឡើងទៅ៖ ១. សិស្សមិនធ្វើការ៖ ពុំអាចប្តូរទៅសិក្សាវេនល្ងាចបានទេ។ ២. សិស្សធ្វើការ៖ អាចផ្លាស់ទៅសិក្សានៅវេនល្ងាចបាន។

សិស្សត្រូវដាក់ឯកសារមួយចំនួនដូចជា

  1. លិខិតសុំផ្លាស់ប្ដូរវេនសិក្សាសរសេរដោយដៃ
  2. លិខិតបញ្ជាក់ពីកន្លែងការងារ មុខតំណែង និងម៉ោងធ្វើការ
  3. ពាក្យបញ្ជាក់អាហារូបករណ៍ច្បាប់ដើម ដែលអាចយកពីការិយាល័យអាហារូបករណ៍នៅសាខាធំ។

ចំណាំ៖

  • អាកប្បកិរិយាមិនគប្បីដូចជា ការលួចចម្លង, អវត្តមានញឹកញាប់, មករៀនយឺតញឹកញាប់, ខ្វះការគោរពដល់គ្រូបង្រៀន, រំខានអ្នកដទៃក្នុងថ្នាក់រៀននឹងត្រូវយកទៅពិចារណាក្នុងការផ្ដល់អាហារូបករណ៍។
  • គ្រប់អាហារូបករណ៍ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រមានសុពលភាពរយៈពេល១ឆ្នាំប៉ុណ្ណោះ។ សិស្សត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ឡើងវិញ ត្រឹមថ្ងៃទី៣១ ខែតុលារៀងរាល់ឆ្នាំ។ គ្រប់សិស្សអាហារូបករណ៍ទាំងអស់ត្រូវទទួលខុសត្រូវចំពោះ ការបំពេញបែបបទ ឲ្យបានទាន់ពេល ប្រសិនបើចង់បន្តសុពលភាពអាហារូបករណ៍របស់ខ្លួន។ ការមិនដាក់ពាក្យបានទាន់ពេលវេលា គឺស្មើនឹងបោះបង់ចោលអាហារូបករណ៍ សម្រាប់ឆ្នាំសិក្សាបន្ទាប់។ ការវាយតម្លៃ ឬការលុបចោលអាហារូបករណ៍ណាមួយ ត្រូវធ្វើឡើងរនៅរៀងរាល់ចុងវគ្គសិក្សា។
  • ការផ្ដល់អាហារូបករណ៍ ឬការលុបចោលអាហារូបករណ៍ ត្រូវធ្វើឡើងក្រោមការសម្រេចចិត្ត របស់សាកវិទ្យាធិការ និងគណកម្មាការអាហារូបករណ៍ របស់សាកលវិទ្យាល័យបញ្ញាសាស្ត្រ។
  • សាកលវិទ្យាល័យបញ្ញាសាស្ត្រ រក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរគោលការណ៍អាហារូបករណ៍ ក្នុងករណីចាំបាច់។
ឈ្មោះសាលា
Pannasastra University Cambodia (PUC)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 990 153

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
៩២ - ៩៤ មហាវិថីសម្ដេចសុធារស
ខណ្ឌ
ទីក្រុង
ភ្នំពេញ