មហាវិទ្យាល័យអន្តរជាតិរបស់ NUM

មហាវិទ្យាល័យអន្តរជាតិរបស់ សាកលវិទ្យាល័យជាតិគ្រប់គ្រងផ្តល់ការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ ដែលប្រើភាសាអង់គ្លេសជាគោល។ នៅក្នុងឆ្នាំសិក្សាមូលដ្ឋាន និស្សិតនឹងទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងទូទៅ និងស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃជំនាញ។ ក្រោយបញ្ចប់ការសិក្សាថ្នាក់ឆ្នាំមូលដ្ឋាននិស្សិតអាចជ្រើសរើសជំនាញសិក្សាដូចខាងក្រោម៖

ពាណិជ្ជកម្មអន្តរជាតិ (iBBA) ៖ ជាកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ ផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយឲ្យក្លាយជាអ្នកជំនួញ។ ជំនាញនេះជួយឲ្យនិស្សិតក្លាយខ្លួនទៅជាអ្នកដឹកនាំយ៉ាងពិតប្រាកដតាមរយៈការសង្គត់ធ្ងន់ទៅលើភាពច្នៃប្រឌិតនៃការដោះស្រាយបញ្ហា ការពិភាក្សាក្រុម និងការតស៊ូមតិផងដែរ។

ហិរញ្ញវត្ថុ (iBSc) ៖ ជាការសិក្សាកម្រិតបរិញ្ញាបត្រដែលផ្ដល់ឲ្យនិស្សិតនូវការស្វែងយល់ស៊ីជម្រៅ អំពីទ្រឹស្ដីហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកគណនេយ្យ ការវិភាគលើការវិនិយោគ ការគ្រប់គ្រងក្រុមហ៊ុន ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងប្រតិបត្តិការ។

សេដ្ឋកិច្ច (iBA) ៖ ជាថ្នាក់បរិញ្ញាបត្រសិល្បៈផ្នែកសេដ្ឋកិច្ច ដែលផ្តល់ឲ្យនិស្សិតនូវការយល់ដឹងពីទិដ្ឋភាពមីក្រូ និងម៉ាក្រូនៃសេដ្ឋកិច្ច និងជំនាញវិភាគដើម្បីឲ្យពួកគេ មានការយល់ដឹងកាន់តែប្រសើរអំពីបរិយាកាសធុរកិច្ច និងយុទ្ធសាស្រ្តដើម្បីប្រកួតប្រជែងនៅក្នុងពិភពជំនួញសកល។

មហាវិទ្យាល័យ

  • គ្រប់គ្រង
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ និងគណនេយ្យ
  • ទេសចរណ៍
  • ច្បាប់
  • ព័ត៌មានវិទ្យា
  • School of Graduate Studies
ឈ្មោះសាលា
National University of Management (NUM)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855(0)96 372 1665
+855(0)89 497 911

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
ផ្លូវលេខ ៩៦
ខណ្ឌ
ដូនពេញ
ទីក្រុង
ភ្នំពេញ