សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលមានទីតាំងក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានក្លាយជាកន្លែងបណ្តុះបណ្ដាលប្រកបដោយឧត្តមភាព ទៅលើជំនាញវិទ្យាសាស្ត្រសុខាភិបាល និងបច្ចេកវិទ្យា អស់រយៈពេលជាងមួយទស្សវត្សមកហើយ។ បច្ចុប្បន្ន និស្សិតប្រមាណ២,០០០នាក់កំពុងបន្តការសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រដើម្បីសម្រចក្ដីស្រម៉ៃ ក្លាយទៅជាគ្រូពេទ្យ ពេទ្យធ្មេញ ឱសថការី គិលានុបដ្ឋាយិការ ពេទ្យឆ្មប អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ និងសហគ្រិនបច្ចេកវិទ្យាជាដើម។

ចំណុចពិសេសទាំង៣របស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ

  • កម្មវិធីសិក្សាឆ្នាំមូលដ្ឋាន៖ គឺជាដំណាក់កាលដ៏សំខាន់ដែលនិស្សិតត្រូវស្វែងយល់អំពីរបៀបសិក្ សាដែលរួមបញ្ចូលទាំងការអនុវត្តការងារជាក់ស្ដែង ការធ្វើគម្រោង និងសិក្ខាសាលាច្នៃប្រឌិត។
  • ដៃគូសហការ៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានកំពុងបន្តកសាងទំនាក់ទំនងជាមួយសាកលវិទ្យាល័យអន្តរជាតិល្បីៗជាច្រើនដូចជា Brown University, New York University, National University of Singapore និងសាកលវិទ្យាល័យមួយចំនួនទៀត។
  • បរិក្ខាសិក្សា៖ បរិក្ខាសិក្សាត្រូវបានរៀបចំឲ្យប្រសើរឡើងនៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដើម្បីអនុញ្ញាតឲ្យនិស្សិតងាយស្រួលប្រើប្រាស់បច្ចេកវិទ្យា។ សេវាកម្មចំណីអាហារក៏ត្រូវបានពង្រឹងសម្រាប់និស្សិត ព្រមទាំងមានការលើកទឹកចិត្តឲ្យមានកិច្ចសហការគ្នារវាងមហាវិទ្យាល័យទាំងអស់។

បរិក្ខាសិក្សា

  • បណ្ណាល័យ
  • សាលប្រជុំ
  • មន្ទីរពិសោធន៍គ្លីនិកនិងមន្ទីរពិសោធន៍វេជ្ជសាស្ត្រ
  • គ្លីនិកព្យាបាលធ្មេញ
  • បន្ទប់កុំព្យូទ័រ
  • អាហារដ្ឋាន

ចក្ខុវិស័យ

សាកលវិទ្យាល័យពុទ្ធិសាស្ត្រ(ស.ព.ស) ប្តេជ្ញាអភិវឌ្ឍខ្លួនឱ្យក្លាយជាសាកលវិទ្យាល័យដែលមានគុណភាពឈានមុខគេ និងមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។

បេសកម្ម

បង្កើត និងផ្ទេរចំណេះដឹង តាមរយៈការលើកកម្ពស់ការសិក្សាយ៉ាងសកម្ម ការស្រាវជ្រាវ និងការចូលរួមសកម្មភាពសង្គម។

គោលដៅ

  1. ឧត្តមភាពក្នុងការអប់រំ
  2. ឧត្តមភាពក្នុងការស្រាវជ្រាវ
  3. ការធ្វើពិពិធកម្ម និងនិរន្តរភាពរបស់សាកលវិទ្យាល័យ

គុណតម្លៃ

សាកលវិទ្យាល័យពុទ្ធិសាស្ត្រជឿជាក់លើគុណតម្លៃដូចខាងក្រោម៖

ផ្ដល់កិត្តិយសដល់ខ្លួនឯងតាមរយៈឧត្តមភាព និងសុចរិតភាព

  • រក្សានូវស្ដង់ដាសិក្សាខ្ពស់បំផុត ជាមួយក្រមសីលធម៌ និងវិជ្ជាជីវៈ
  • មានភាពក្លាហាន មានវិន័យ និងលើកទឹកចិត្តអ្នកដទៃឲ្យធ្វើដូចគ្នាជាមួយភាពស្មោះត្រង់និងភាពជឿជាក់

គោរពអ្នកដទៃតាមរយៈឧត្តមភាព និងសុចរិតភាព

  • ទទួលយកភាពចម្រុះនៃគំនិត ជំនាញ ចំណេះដឹង និងបទពិសោធន៍
  • មានភាពអត់ធ្មត់ក្នុងការធ្វើទំនាក់ទំនងជាមួយសហគមន៍

អភិវឌ្ឍសង្គមតាមរយៈភាពច្នៃប្រឌិត និងការបម្រើ

  • បណ្តុះគំនិតស្វែងយល់ខ្លួនឯង ដោះស្រាយបញ្ហា និងភាពច្នៃប្រឌិត
  • ធ្វើការជាមួយគ្នាដើម្បីការផ្លាស់ប្ដូរវិជ្ជមាននៅក្នុងសង្គម
ឈ្មោះសាលា
The University of Puthisastra (UP)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 221 624
+855 23 220 476

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#៥៥, ផ្លូវ ១៨០ - ១៨៤
ខណ្ឌ
ដូនពេញ
ទីក្រុង
ភ្នំពេញ