វិទ្យាស្ថានស៊ីតិក រៀបចំនូវកម្មវិធីសិក្សាថ្មីៗ ដើម្បីពង្រឹងសមត្ថភាពនិស្សិតនូវជំនាញ ដែលត្រូវតាមទីផ្សារការងារ។ ក្រៅតែពីការរៀបចំកម្មវិធីសិក្សាទៅលើជំនាញសំខាន់ៗដូចជា ទំនាក់ទំនងសាធារណៈ ទីផ្សារ និងគណនេយ្យ វិទ្យាស្ថានក៏បានផ្ដោតទៅលើការបណ្ដុះបណ្ដាលជំនាញ ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្មផងដែរ។ ជារួមកម្មវិធីសិក្សារបស់វិទ្យាស្ថានស៊ីតិក មិនត្រឹមតែផ្ដល់នូវការសិក្សាច្បាស់លាស់ទៅ ក្នុងមុខជំនាញនីមួយៗនោះទេ យើងក៏រៀបចំតម្រង់ទិសនិស្សិតសម្រាប់ការងារបន្ទាប់ពីបញ្ចប់ការសិក្សាផងដែរ។ កម្មវិធីសិក្សារបស់យើងរាប់បញ្ចូលទាំងមេរៀនទ្រឹស្ដី ការអនុវត្តជាក់ស្ដែង ព្រមទាំងមានការរៀបចំវគ្គសិក្សាសាលា និការពិភាក្សាផ្សេងៗ ដើម្បីឲ្យនិស្សិតបានជួប និងសិក្សា​ពីអ្នកជំនាញ មកពីក្រុមហ៊ុនឯកជន ឬអង្គការនានា។

គ្រឿងបរិក្ខាសិក្សា

  • Lecture Rooms
  • បន្ទប់កុំព្យូទ័រ
  • បន្ទប់រចនា
  • បន្ទប់ព័ត៌មានវិទ្យា
  • បណ្ណាល័យ
  • អាហារដ្ឋាន
  • ចំណតរថយន្ត

ចក្ខុវិស័យ

វិទ្យាស្ថានស៊ីតិកត្រូវបន្តក្លាយខ្លួនទៅជាគ្រឹៈស្ថានឧត្តមសិក្សាឯកជនមួយឈានមុខគេលើការបណ្តុះបណ្តលផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និង ប្លង់និងរចនានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់គុណភាពអប់រំ គ្រប់គ្រង ស្រាវជ្រាវ និងសេវាកម្ម ឱ្យមានកម្រិតអន្តរជាតិ ។

បេសកម្ម

ដើម្បីធានាឲ្យបាននូវលទ្ធផលនៃចក្ខុវិស័យខាងលើ វិទ្យាស្ថានស៊ីតិកត្រូវបំពេញបេសកកម្ម របស់ខ្លួនដោយបណ្តុះបណ្តាល​និង​អប់រំ​និស្សិត​ប្រកប​ដោយ​គុណ​ភាព​ និង​ក្រម​សីលធម៌​ដែល​អាច ​ផ្តល់​ឱកាស​ជូន​និស្សិត​នូវ​ទីផ្សារ​ការ​ងារ​តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវ​ឌ្ឍ​ធន​ធាន​បុគ្គ​លិក​និ​ង​គ្រូ​បង្រៀន​ សេវា​កម្ម​សិក្សា​ល្អ​ពិ​សេស​ និងទំនើបកម្មលើកម្មវិធីសិក្សា និងធនធានសម្ភាររូបវ័ន្ត ។

គោលដៅ

ដើម្បីសម្រេចបេសកកម្ម ស្របតាមចក្ខុវិស័យខាងលើ វិទ្យាស្ថានស៊ីតិក ប្តេជ្ញាសម្រេចឱ្យបាន នូវគោលបំណងសំខាន់ៗ ចំនួនប្រាំគឺ៖

  • លើកកម្ពស់ការអភិវឌ្ឍកម្មវិធីសិក្សា ឱ្យមានគុណភាពដើម្បីឆ្លើយតបទៅនឹង គោលនយោបាយអប់រំកម្ពុជា និងទីផ្សារការងារថ្នាក់ជាតិនិងអន្តរជាតិ
  • បន្តលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សាដល់សិស្ស និស្សិត និងគ្រប់ភាគីពាក់ព័ន្ធ
  • លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រលើដំណើរការរបស់វិទ្យាស្ថាន ឱ្យមានប្រសិទ្ធភាព
  • លើកកម្ពស់ការអភិវឌ្ឍន៍ធនធាន បុគ្គលិក និងគ្រូបង្រៀន ឱ្យកាន់តែមានប្រសិទ្ធភាព
  • ពង្រឹងសេវាកម្មគាំទ្រការសិក្សាដើម្បីធានាថានិស្សិតទទួលបាននូវជោគជ័យក្នុងការសិក្សា ប្រកបដោយគុណភាព គុណធម៌ និងច្នៃប្រឌិតខ្ពស់

គ្រឿងបរិក្ខាសិក្សា

  • Lecture Rooms
  • បន្ទប់កុំព្យូទ័រ
  • បន្ទប់រចនា
  • បន្ទប់ព័ត៌មានវិទ្យា
  • បណ្ណាល័យ
  • អាហារដ្ឋាន
  • ចំណតរថយន្ត
ឈ្មោះសាលា
SETEC Institute
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 880 612

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#៨៦A, ផ្លូវ១១០, មហាវិថីសហព័ន្ធរុស្សី
ខណ្ឌ
ខណ្ឌទួលគោក
ទីក្រុង
រាជធានីភ្នំពេញ