សាកលវិទ្យាល័យបញ្ញាសាស្ត្រត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៩៧ ប៉ុន្តែកម្មវិធីសិក្សាពេញលេញត្រូវបានដាក់ឲ្យសិក្សាជាផ្លូវការនៅក្នុងឆ្នាំ២០០០។ សាកលវិទ្យាល័យនេះមានទីតាំងស្ថិតនៅលើមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។

ចំណុចពិសេសទាំង៣របស់សាកលវិទ្យាល័យបញ្ញាសាស្ត្រ

  • ពង្រឹងភាសាអង់គ្លេសរបស់សិស្ស៖ សាកលវិទ្យាល័យបញ្ញាសាស្ត្របានបញ្ចូលមុខវិជ្ជាភាសាអង់គ្លេសទៅស្ទើរគ្រប់វគ្គសិក្សាទាំងអស់។ ហេតុនេះសិស្សអាចបង្កើនចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ពួកគេ នៅពេលបញ្ចប់ឆ្នាំសិក្សានីមួយៗ។
  • សាស្ត្រាចារ្យប្រកបដោយគុណភាព៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រមានសាស្ត្រាចារ្យ មានជំនាញជាច្រើនដែលសុទ្ធតែមានបទពិសោធន៍ច្រើនឆ្នាំក្នុងការបង្រៀន។
  • បរិក្ខាសិក្សាមានស្ដង់ដាខ្ពស់៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រ តែងតែធ្វើបច្ចុប្បន្នភាពបរិក្ខាសិក្សា ដើម្បីផ្ដល់ភាពងាយស្រួលដល់ការសិក្សារបស់សិស្ស និស្សិត។

គ្រឿងបរិក្ខាសិក្សា

  • ការរិយាល័យផ្ដល់ព័ត៌មាន
  • បណ្ណាល័យ
  • បន្ទប់កុំព្យូទ័រ
  • សាលប្រជុំ
ឈ្មោះសាលា
Pannasastra University Cambodia (PUC)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 990 153

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
៩២ - ៩៤ មហាវិថីសម្ដេចសុធារស
ខណ្ឌ
ទីក្រុង
ភ្នំពេញ