សាកលវិទ្យាល័យន័រតុន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៦ ប៉ុន្តែបានក្លាយជាសាកលវិទ្យាល័យផ្លូវការនៅក្នុងឆ្នាំ១៩៩៧។ បច្ចុន្ននេះសាកលវិទ្យាល័យន័រតុន មានទីតាំងក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បរិក្ខាសិក្សា

  • ហាងសៀវភៅ
  • បណ្ណាល័យ
  • បន្ទប់ពិសោធន៍
  • អាហាដ្ឋាន

ចក្ខុវិស័យ

សាកលវិទ្យាល័យន័រតុន មានគោលបំណងក្លាយជាសាកលវិទ្យាល័យមួយដែលទទួល ស្គាល់ជាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល អ្នកអាជីពប្រកបដោយឧត្តមភាព​ ផលិតភាព និងចូលរួម ចំណែកជួយសង្គម និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ព្រមទាំងសហគមន៍អន្តរជាតិ។

បេសកម្ម

សាកលវិទ្យាល័យន័រតុន មានបំណងបណ្តុះនិស្សិតបញ្ចប់ការសិក្សា៖

  • ជាអ្នកដែលមានស្មារតីសហគ្រិន
  • ជាអ្នកដែលមានអាកប្បកិរិយាប ប្រកបដោយវិជ្ជាជីវៈ និងការប្រកួតប្រជែងដែលត្រៀមខ្លួន ប្រឈមមុខនឹងបញ្ហានាពេលអនាគត
  • ជាអ្នកដែលចេះគិតច្នៃប្រឌិត និងឯករាជ្យដែលអាចចូលរួមក្នុងការស្រាវជ្រាវ
  • ជាអ្នកដែលអោយតម្លៃខ្ពស់ដល់ការសិក្សា និងមានស្មារតីសួរ
  • ជាអ្នកដែលស្វែងរកសន្តិភាព យុត្តិធម៌ និងការអភិវឌ្ឍន៍

គោលដៅ

ដើម្បីក្លាយទៅជាសាកលវិទ្យាល័យដូចដែលបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍ បេសកកម្ម សាកលវិទ្យាល័យន័រតុន បានកំណត់គោលដៅដែលជាមូលដ្ឋានសម្រាប់ផែនការ យុទ្ធសាស្រ្តផ្ទៃក្នុងរបស់ខ្លួនក៏ដូចជាការបង្ហាញដល់រដ្ឋាភិបាល និងសហគមន៍នូវអ្វីដែល សាកលវិទ្យាល័យចង់សម្រេចបាន និងពង្រឹងទម្រង់របស់ខ្លួន អោយលើសពីតម្រូវការអប្បបរមា សម្រាប់ការទទួលស្គាល់គុណភាពអប់រំជាសាកលវិទ្យាល័យ។

ឈ្មោះសាលា
Norton Unversity
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 432 075

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ
ខណ្ឌ
ខណ្ឌជ្រោយចង្វារ
ទីក្រុង
ភ្នំពេញ