សាកលវិទ្យាល័យ លីមកុកវីង កម្ពុជា បង្កើតសក្តានុពលដល់យុវជនកម្ពុជាជំនាន់ថ្មី ដែលប្រើប្រាស់ជំនាញថ្មីរបស់ខ្លួនក្នុងការបង្កើតភាពជោគជ័យ មិនថាក្នុងវិស័យឧស្សាហកម្ម ឬ វិស័យអ្វីដែលពួកគេធ្វើនោះឡើយ ។ ជំនាញឌីជីថ និងជំនាញថ្មី គឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ។ និស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ លីមកុកវីង អាចយកភាពច្នៃប្រឌិតនិងការបង្កើតថ្មីរបស់ខ្លួន ជាគ្រឹះដ៏រ៉ឹងមាំ ក្នុងការកសាងនិងអភិវឌ្ឍវិស័យឧស្សាហកម្ម ប្រកបដោយភាពច្នៃប្រឌិតរបស់ប្រទេសនិងសាកលលោក ។ និស្សិតលីមកុកវីងនឹងទទួលបាននូវការជំរុញទឹកចិត្តនិងជ្រោមជ្រែងលើការសិក្សាជំនាញខ្លួន ដើម្បីគ្រប់គ្រងការងារ ដែលមានការប្រកួតប្រជែងខ្ពស់ជាសាកលនិងអាចរកប្រាក់ចំណូលច្រើនផងដែរ ។

លក្ខណៈបីយ៉ាងដែលធ្វើឱ្យសាកលវិទ្យាល័យ លីមកុកវីង នំាមុខគេ៖

  • បច្ចេកវិទ្យាទំនើបនិងស្របតាមទីផ្សារការងារបច្ចុប្បន្ន
  • គំនិតច្នៃប្រឌិតប្រកបដោយនិរន្តរ៍ភាព
  • ការវិវត្តនិងអភិវឌ្ឍន៍

ចក្ខុវិស័យ

ចក្ខុវិស័យនៃការបង្កើតថ្នាក់រៀនតាមកម្មវិធីបណ្តុះបណ្តាលតាមប្រព័ន្ធឧត្តមសិក្សា ឈរលើក្របខណ្ឌគុណវុឌ្ឍិជាតិនិងមានទទួលស្គាល់ជាអន្តរជាតិ នៃសាកលវិទ្យាល័យ លីមកុកវីង យូនីវឺស៊ីធី អហ្វ គ្រេអេតទីវ តិចណូឡូជី គឺដើម្បីជួយជំរុញប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការផ្ទេរនិងផ្តល់ចំណេះដឹង ជំនាញ និងសមត្ថភាពដល់និស្សិត ដោយស្ថិតក្នុងគោលដៅនៃការបំពេញតាមតម្រូវការនិងការរំពឹងទុករបស់និស្សិត តាមរយៈជំនាញដោះស្រាយបញ្ហា ការសហការ និងការបញ្ចេញគំនិតក្នុងបរិបទថ្មី (ប្រព័ន្ធអេឡិចត្រូនិច) ។ ដោយឈរលើចក្ខុវិស័យនេះ និស្សិតអាចអភិវឌ្ឍខ្លួនទៅជាយុវជនស្នូលក្នុងសង្គមនិងជាតិ ដោយអាចក្លាយជាបុគ្គលមានភាពច្នែប្រឌិតខ្ពស់និងមានភាពជាសហគ្រិន ។

បេសកម្ម

បេសកកម្មនៃសាកលវិទ្យាល័យ លីមកុកវីង យូនីវឺស៊ីធី អហ្វ គ្រេអេតទីវ តិចណូឡូជី គឺត្រូវបង្កើតបរិយាកាសនិងកម្មវិធីសិក្សា ដោយផ្តោតលើភាពច្នៃប្រឌិត ការបង្កើតថ្មី និងសហគ្រិនភាព ដូចខាងក្រោម៖

  • បង្កើតកម្មវិធីអក្ខរកម្មនិងការទទួលខុសត្រូវលើការសិក្សាតាមប្រព័ន្ធឌីជីថល
  • ជំរុញការសិក្សានិងការយល់ដឹងជំនាញកុំព្យូទ័រ តាមកម្មវិធីសិក្សាវិទ្យាសាស្រ្តកុំព្យូទ័រ
  • បង្កើតភាពបត់បែនក្នុងការផ្ទេរចំណេះដឹង ជំនាញ និងសមត្ថភាពដល់និស្សិត
  • បង្កើតបរិយាកាសសហការក្នុងថ្នាក់រៀនរវាងគ្រូ និស្សិត និងអាណាព្យាបាល

បរិក្ខាសិក្សា

  • បណ្ណាល័យ Library (E-Library, Physical)
  • សាលប្រជុំ Multi-purpose Hall
  • បន្ទប់ឌីស្សាញ Design Studio
  • បន្ទប់កុំព្យូទ័រ Computer Lab
  • បន្ទប់ថតរូប Photo Studio
  • បន្ទប់ច្នៃម៉ូត Fashion Studio
  • បន្ទប់សម្រាក Student Lounge
  • បន្ទប់វេជ្ជបណ្ឌិត Doctor Room
ឈ្មោះសាលា
Limkokwing University of Creative Technology
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 995 733
+855 15 582 801

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#៧៩ ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ
ខណ្ឌ
ខណ្ឌ៧មករា
ទីក្រុង
ភ្នំពេញ