Sala Enrollment

EnglishKhmer

សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប គឺជាគ្រឹះស្ថានឯកជន ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៥។ កន្លងមកសាកលវិទ្យាល័យនេះ បានបណ្ដុះបណ្ដាលនិស្សិតរាប់ពាន់នាក់ ដែលពួកគេភាគច្រើនទទួលបានការងារក្នុងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជននានា។ សព្វថ្ងៃនេះ សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបបានអភិវឌ្ឍយ៉ាងច្រើនទាំងបរិមាណ និងគុណភាពទៅលើគ្រឿងបរិក្ខាសិក្សា។ ការអភិវឌ្ឍទាំងនោះធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ការបង្កើតកម្មវិធីសិក្សាថ្មីរបស់សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប។ គោលបំណង១ទៀត គឺដើម្បីផ្តល់ភាពប្រសើឡើង ដល់អតិថិជនរបស់សាលា និងនិស្សិត នូវការអនុវត្តជាក់ស្តែងដឹងពីរបៀបចាំបាច់សម្រាប់ការដោះស្រាយបញ្ហា ការរិះគន់ស៊ីជម្រៅ និងធ្វើឲ្យក្រុមហ៊ុនឯកជនទទួលយកជាបុគ្គលិក។

ចំណុចពិសេសទាំង៣របស់សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប

  • មានសណ្ធាគារ និងអគារសម្រាប់វគ្គសិក្សា៖ សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបផ្ដល់ជូននិស្សិតនូវសណ្ធាគារ និងអគារពិតប្រាកដ ដើម្បីឲ្យនិស្សិតមានបទពិសោធន៍ធ្វើការនៅក្នុងជំនាញរៀងៗខ្លួន។
  • ភោជនីយដ្ឋាន៖ ក្រៅតែពីមានរសជាតិឈ្ងុយឆ្ញាញ់ និងអនាម័យខ្ពស់ ភោជនីយដ្ឋាននៅក្នុងសាកលលវិទ្យាអាស៊ីអ៊ឺរ៉ុប គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់និស្សិតអនុវត្តជាក់ស្ដែងនូវជំនាញគ្រប់គ្រងសណ្ធាគារ។
  • Cisco Telepresence៖ សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបមានបន្ទប់បច្ចេកវិទ្យាបំពាក់ដោយឧបករណ៍ទំនើប ដែលអនុញ្ញាតឲ្យនិស្សិត និងបុគ្គលិក មានឱកាសសិក្សា និងបង្រៀនតាមរយៈវីដេអូរពីក្រៅប្រទេស។

គ្រឿបរិក្ខាសិក្សា៖

  • បន្ទប់សិក្សា
  • សេវាកម្ម អាផាតមិន និងសណ្ធាគារ
  • ភោជនីដ្ឋាន
  • បន្ទប់ពិសោធន៍
  • Cisco Telepresence
  • បន្ទប់សវនការសម្រាប់អនុវត្ត
  • សាលប្រជុំ
  • ក្លិបហាត់ប្រាណ

ចក្ខុវិស័យ

ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ចំណេះដឹង សមត្ថភាព និងជំនាញជាក់ស្តែងក្នុងការងារយុត្ដាធិការ និងគោលការណ៍ណែនាំរបស់ស្ថាប័ន សម្រាប់និស្សិតក្នុងយុគសម័យប្រកួតប្រជែងនៃសកលភាវូបនីយកម្មសេរី និងបច្ចេកវិទ្យាទំនើប ក្នុងទិសដៅនៃការអភិវឌ្ឍបញ្ញាថ្នាក់ជាតិជាមួយនឹងគុណភាព និងគុណធម៌ដើម្បីរួមចំណែក ដើម្បីកសាងនិងអភិវឌ្ឍសង្គមកម្ពុជាឱ្យក្លាយជាសង្គមប្រកបដោយវិបុលភាពដោយផ្អែកលើចំណេះដឹងជាមូលដ្ឋានពិតប្រាកដនៅឆ្នាំ 2020 ។

គោលដៅ

បង្ហាញគុណភាព និងតម្លៃនៃការអប់រំដែលមានការប្រកួតប្រជែង ដើម្បីឲ្យនិស្សិតទទួលបានភាពជោគជ័យក្នុងការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

បេសកម្ម

  • ដើម្បីផ្តល់នូវគុណភាពអប់រំខ្ពស់ ទាំងទ្រឹស្តី និងការអនុវត្តច្បាប់ ​យុត្តិធម៌ នយោបាយ ទំនាក់ទំនងអន្តរជាតិ និងគោលការណ៍ណែនាំឈានមុខគេរបស់ស្ថាប័ន។
  • កែលម្អកម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ និងទាន់សម័យស្របតាមតម្រូវការទីផ្សារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវប្បធម៌។
  • ដើម្បីក្លាយជាមជ្ឈមណ្ឌលផ្ដល់ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយនឹងផលិតភាព និងគុណភាពខ្ពស់។
  • ដើម្បីកសាងសិស្សគ្រប់រូបឲ្យមានជំនាញវិជ្ជាជីវៈ គុណធម៌ និងសីលធម៌ពេញលេញជាមួយសក្តានុពលនិងការប្រកួតប្រជែងសម្រាប់ក្តីសង្ឃឹម និងសរសរគ្រឹះដ៏រឹងមាំរបស់ជាតិ។
ឈ្មោះសាលា
Asia Euro University (AEU)
គេហទំព័រសាលា
លេខទូរស័ព្ទ
+855 23 998 124
អាសយដ្ឋានអុីមែល
info@aeu.edu.kh
អាសយដ្ឋាន
#៨២៦, ផ្លូវកម្ពុជាក្រោម
ខណ្ឌ
ទួលគោក
ទីក្រុង
ភ្នំពេញ