សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ត្រូវបានបង្កើតឡើង​ដំបូងនៅក្នុងឆ្នាំ២០១៣ ដែលមានទីតាំងស្ថិតនៅខណ្ឌទួលគោក ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០១៧ សាកលវិទ្យាល័យត្រូវបានប្ដូរទីតាំងទៅខណ្ឌឫស្សីកែវវិញ។ អាមេរិកាំងភ្នំពេញ គឺជាសាកលវិទ្យាល័យឯកជនរៀបចំឡើងតាមស្ដង់ដាអន្តរជាតិ ដែលសាស្ត្រាចារ្យ ភាគច្រើនមានសញ្ញាបត្រថ្នាក់បណ្ឌិតពីអន្តរជាតិ។

ចំណុចពិសេសទាំង៣របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

  • សញ្ញាបត្រទទួលស្គាល់ជាអន្តរជាតិ៖ អាមេរិកាំងភ្នំពេញបានសហការជាមួយ University of Arizona (UA) និង Fort Hays State University (FHSU)។ ហេតុនេះនិស្សិតរបស់អាមេរិកាំងភ្នំពេញនៅក្នុងប្រទេសកម្ពុជា ទទួលបានសញ្ញាប័ត្រចំនួន២ ដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក ដោយពុំចាំបាច់ទៅសិក្សានៅសហរដ្ឋអាមរិកនោះឡើយ។
  • បុគ្គលិកមានសញ្ញាបត្របណ្ឌិតពីបរទេស៖ បុគ្គលិកបម្រើការនៅ អាមេរិកកាំងភ្នំពេញ ប្រមាណ៩០ភាគរយសុទ្ធតែមានសញ្ញាបត្រថ្នាក់បណ្ឌិតពីប្រទេសនានាជុំវិញពិភពលោក និងម្នាក់ពីសហរដ្ឋអាមេរិក។ គ្រប់សាស្ត្រាចារ្យទាំងអស់សុទ្ធតែមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការបង្រៀន។
  • ផ្តល់ឱកាសហ្វឹកហាត់ការងារ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ អនុញ្ញាតិឲ្យនិស្សិតសាកល្បង និងអនុវត្តជំនាញរបស់ពួកគេ ដោយការផ្ដល់ឱកាសហ្វឹកហាត់ការងារ ទាំងក្នុង និងក្រៅប្រទេស។

បរិក្ខាសិក្សា

  • មជ្ឍមណ្ឌលកីឡា
  • អន្តេវសិកដ្ឋាន
  • បណ្ណាល័យ
  • បន្ទប់ពិសោធន៍
  • សាលសិក្សា
  • បន្ទប់សម្រាកសម្រាប់សិស្ស
  • អាហារដ្ឋាន
  • ទីលានបាល់ទាត់ (ស្ដង់ដា FIFA)
ឈ្មោះសាលា
American University of Phnom Penh (AUPP)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 99 00 23
+855 12 266 631

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#២៧៨H, ផ្លូវ 201R
ខណ្ឌ
ឬស្សីកែវ
ទីក្រុង
ភ្នំពេញ